Severity: Notice
Message: Undefined variable: job_title
Filename: front-end/nav_bar.php
Line Number: 44
យើងកំពុងស្វែងរកបុគ្គលដែលមានការប្តេជ្ញាចិត្តនិងចំណង់ចិត្តខ្លាំងក្នុងការធ្វើឱ្យមានផល ផលជាវិជ្ជមាននៅក្នុងជីវិតរបស់ស្ត្រីនិងបុរសនៅក្នុងប្រទេសកម្ពុជា។ អ្នកនឹងក្លាយជាសកម្មជនគាំទ្រសិទ្ធិសុខភាពបន្តពូជនិងសុខភាពផ្លូវភេទយ៉ាងសកម្មមួយរូប សម្រាប់បុរសនិងស្ត្រីទាំងអស់រួមទាំងការរំលូតកូនដោយសុវត្ថិភាព។
កម្មវិធីរួមគ្នាដើម្បីជួយជីវិតមាតា និងទារក (PSL) គឺជាកម្មវិធីភាពជាដៃគូរវាងអង្គការបីដែលជាអ្នកអនុវត្តសកម្មភាពក្នុងនោះមានក(អង្គការ ឃែរ អង្គការ ម៉ារីស្តុប និង អង្គការ Save the Children) ក្រសួងសុខាភិបាល និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី( DFAT) ។ គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីសង្គ្រោះជីវិតមាតា និងទារកក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាព ការទទួលបានសេវាថែទាំសុខភាពបន្តពូជ សុខភាពមាតានិងទារក (RMNH) តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាដៃគូ។ PSL មានរយៈពេល៥ ឆ្នាំ គឺចាប់ពីខែសីហាឆ្នាំ២០១៣ ដល់ខែកក្កដា ឆ្នាំ២០១៨។ PSL អនុវត្តកម្មភាពថែទាំសុខភាពបន្តពូជ សុខភាពមាតានិងទារក (RMNH) គ្រប់ជ្រុងជ្រោយ នៅក្នុងខេត្តប៉ែកឦសាននៃប្រទេសកម្ពុជា ដែលមានដូចជាក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង។ កម្មវិធីនេះ គាំទ្រដល់សេវាផែនការគ្រួសារ និងផ្តល់ការបណ្តុះបណ្តាលលើការរំលូតកូនដោយសុវត្ថិភាព ក្នុងខេត្តចំនួន១៩ ផ្សេងទៀតក្នុងប្រទេសកម្ពុជា។ PSL ក៏ធ្វើការដើម្បីលើកកម្ពស់ការទទួលបានព័ត៌មាន និងសេវាថែទាំសុខភាពបន្តពូជ សុខភាពមាតានិងទារក សម្រាប់ស្ត្រីវ័យក្មេងងាយរងគ្រោះដែលបម្រើការងារក្នុងរោងចក្រនានានៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ បច្ចុប្បន្ន PSL ត្រូវការ ទីប្រឹក្សាមួយរូប ឬមួយក្រុមដើម្បីធ្វើការវាយតម្លៃបញ្ចប់កម្មវិធី PSL។
យើងខ្ញុំផ្តល់ការប្រឹក្សាយោបល់ដែលរួសរាយ មិនវាយតម្លៃ និងរក្សាការសម្ងាត់ ព្រមទាំងផ្តល់ព័ត៌មាននានាដែលទាក់ទងនឹងសុខភាពបន្តពូជរបស់អ្នក